ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំអាកោត្នោតខ្មែរ !!

29-Apr-2019 12:19 PM

រូបភាព


ដោយ: Uddam

++គ្រឿងផ្សំ៖
-ទឹកខ្ទិះដូង១ចានចង្កឹះ
-ត្នោតទុំ2ផ្លែ
-ស្ករត្នោតកន្លះចានចង្កឹះ


-ម្សៅអង្ករ២ចានចង្កឹះ
-អំបិល2ស្លាបព្រាកាហ្វេ
-ទឹក២ចានចង្កឹះ
-ម្សៅមេនំបុ័ង
-សាច់ដូងកោសជាសរសៃៗ
-ស្លឹកចេក

++វិធីធ្វើ៖

១-ដំបូងឆ្កិះសំបកត្នោតចេញឲ្យអស់ ហែកត្នោតជាពីររួចយកទៅប្របាច់ក្នុងទឹកធម្មតាដើម្បីឲ្យចេញពណ៌ក្លិន ព្រមទាំងរសជាតិត្នោត បន្ទាប់មកចាក់វាចូលទៅក្នុងកន្ត្រងមួយ

ធ្វើការច្រោះឲ្យស្អាតមិនត្រូវឲ្យមានសសៃៗឡើយ។
២-ចាក់ទឹកសាច់ត្នោតនោះចូលទៅក្នុងម្សៅអង្កររួចហើយបន្ថែមស្ករត្នោតអំបិលទឹកខ្ទិះដូងនិងម្សៅមេនំបុ័ងចូលហើយកូរឲ្យសព្វ ។


៣-រៀបចំធ្វើកន្ទោងដែលធ្វើពីស្លឹកចេក។
៤-បន្ទាប់មកទៀត ចាក់ម្សៅចូលទៅក្នុងកន្ទោងដែលបានរៀបទុកនោះរហូតដល់អស់ម្សៅ រួចយកទៅដាក់ចំហុយរយៈពេលប្រហែល ១៥នាទី(រង់ចាំរហូតដល់នំឆ្អិនក្លាយជាអាកោ រួចកោសដូងរោយពីលើជាការស្រេច ៕