ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើភ្លាNGOឆ្ងាញ់ជាប់មាត់ !!

29-Apr-2019 03:17 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖-សាច់គោយកសាច់ផុយ(ហាន់ជាបន្ទះស្ដើងៗ
-ខ្ទឹមសចិញ្ច្រាំអោយម៉ត់យកទៅបំពងអោយឈ្ងុយ
-ម្សៅស៊ុប,ស្ករស


-ទឹកក្រូចឆ្មា
-បន្លែរួមមាន:ត្រសក់ ការ៉ុត សណ្ដែកគួរ ជីបន្លា ស្ពៃប៉ាវ………..។ល។
-Best Foodsអាចរកទិញបាននៅតាមផ្សារទំនើប Lucky

+វិធីធ្វើ៖
-យកបន្លែមកលាងអោយស្អាតរួចយកមករៀបដាក់ក្នុងចានដែលត្រូវទទួលទាន(ដូចក្នុងរូប)បន្ទាប់យកទៅដាក់ក្នុងទូរទឹកកកអោយត្រជាក់(ដើម្បីធ្វើអោយបន្លែស្រួយឆ្ងាញ់)
-ដាក់ខ្ទះទុកអោយក្ដៅបន្តិច រួចដាក់សាច់គោចូលឆាត្រលប់ចុះត្រលប់ឡើង

ដោយដាក់ម្សៅស៊ុបចូលបន្តិចហើយឆាតែមួយភ្លែតទេ(បើសាច់ជាប់ខ្ទះដាក់ទឹកចូលបន្តិច)កុំអោយឆ្អិនដល់ខាងក្នុង ឆ្អិនតែផ្នែកខាងក្រៅតិចៗបានហើយរួចដួសចេញ
-យកសាច់មកដាក់ក្នុងចានស្អាតមួយ រួចដាក់ម្សៅស៊ុប ស្ករស ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វ បន្ទាប់មកដាក់Best Foodsចូល ហើយច្របល់ចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត


-បន្ទាប់មកទើបដាក់ ខ្ទឹមសបំពងចូល ច្របល់ចូលគ្នាអោយសព្វម្ដងទៀត
-រួចយកមកដាក់ពីលើបន្លែដែលយើងត្រូវទទួលទាននោះ ហើយបន្ថែមដោយដាក់លំលម្ទេសពីលើបន្តិច រួចជាការស្រេច។

ប្រភព៖ មុខម្ហូបប្រចាំ គ្រួសារ