វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ មាន់ (ស្លាប ភ្លៅ តាមចំណូលចិត្ត) ១២ដុំ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅពោត កន្លះកូនចាន, ម្សៅបំពង កន្លះកូនចាន។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកម្ទេស ១ស្លាបព្រាបាយ, ម្សៅម្ទេស ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយកន្លះ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ, ម្សៅពោត ២ស្លាព្រាកាហ្វេ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្រ្ចាំ ៤គ្រាប់, ខ្ញីចិញ្រ្ចាំ ១៥ក្រាម, ខ្ទឹមបារាំងចិញ្រ្ចាំ ពាក់កណ្តាលផ្លែតូច, ល្ងស។
វិធីធ្វើ៖
១.យកមាន់ប្រឡាក់ជាមួយម្រេចម៉ត់ និងអំបិល ប្រឡាក់ចូលគ្នាឲ្យសព្វ រួចទុកចោលប្រហែល ៣០នាទី (ដើម្បីឲ្យចូលជាតិល្អ)
២.លាយម្សៅពោត និងម្សៅបំពងចូលគ្នា រួចយកមាន់ដែលប្រឡាក់ហើយ មកប្រឡាក់ជាមួយម្សៅឲ្យសព្វ រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក
៣.ធ្វើទឹកជ្រលក់ ដាំខ្ទះដាក់ទឹកម្ទេស ម្សៅម្ទេស ស្ករស ទឹកស៊ីអ៊ីវ ម្សៅពោត ម្រេចម៉ត់ និងអំបិលចូល កូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ ខ្ញីចិញ្រ្ចាំ និងខ្ទឹមបារាំងចិញ្រ្ចាំចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ
៤.រួចរាល់អស់ហើយ យកទឹកជ្រលក់ដាក់ចាន (ចាក់ច្រោះសិនក៏បានកុំឲ្យដោយកាក) ហើយយកមាន់ដែលបំពងហើយដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន ហើយរោយល្ងសពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ