ឯកសារកសិកម្ម
រូបភាព
+ការជ្រើសរើសពូជ
– ត្រូវរើសពូជដែលមានប្រវត្តិច្បាស់លាស់
– គ្រាប់ពូជ ដែលអាចដុះបានចាប់ពី៨០%ឡើងទៅ– គ្រាប់ពូជមានសុខភាពល្អ ថ្លោសល្អ មិនស្វិត គ្មានការប្រេះស្រាំ
– ពូជលូតលាស់រយៈពេលខ្លី ស្របនឹងតំបន់ដាំដុះ
+ការរៀបចំដី
*ការភ្ជួរ ឬកាប់– ភ្ជួរឬកាប់ដីជម្រៅ ២ – ២,៥ តឹក
-ហាលដី ៧ – ១០ ថ្ងៃ នៅរដូវប្រាំង
-ហាលដី ១០ – ៣០ ថ្ងៃ នៅរដូវវស្សា*ការរៀបចំថ្នាលនិងរង
– ទទឹងរង ១ម៉ែត្រ បណ្តោយចំណង់ចង់បាន
– កម្ពស់ ១ – ១,៥ តឹក នៅរដូវប្រាំង– កម្ពស់ ២ – ២,៥ តឹក នៅរដូវវស្សា
– ចន្លោះរង ២,៥ – ៣ តឹក
+ការដាំដុះ
* ការសាប
– មុនពេលសាបកូន ត្រូវរៀបចំថ្នាល ជ្រុំជ្រួយដី រាស់កៀ ឱ្យស្មើលើករងបានល្អ
– ដាក់ជីកំប៉ុស្ត ឬលាមកសត្វ ៤-៨បង្គី និងជី ១៥,១៥,១៥ ចំនួន ១០០-១៥០ក្រាម (ក្នុងដី១០ម៉ែត្របួនជ្រុង)– ស្រោចទឹកនៅលើថ្នាលមុនពេលសាបគ្រាប់
– សាបស្តើងៗ ហើយកាត់ចំបើងខ្លីៗ គ្របពីលើរង រួចស្រោចទឹកម្តងទៀត
– ស្រោចទឹកឱ្យបាន២ដង ក្នុង១ថ្ងៃ (ព្រឹក និងល្ងាច)*ការដាំ
– នៅពេលវាមានអាយុ ១០ – ១៥ ថ្ងៃ យើងអាចដកយកវាទៅដាំបានហើយ តែមុននឹងដក ត្រូវបន្ថយការស្រោចកូនស្ពៃពី ២ – ៣ថ្ងៃ ដើម្បីឱ្យដើមវារឹង
-ស្រោចទឹកលើថ្នាលឱ្យសើមងាយស្រួលក្នុងការដកកូន
-ដកកូនណាដែលមានដើមធំ ស្មើគ្នា ដាក់ក្នុងកញ្ជើ ហ៊ុំស្លឹកចេក
-ត្រូវស្រោចទឹកលើរងឱ្យជោគល្អមុនពេលដាំ
-ការដាំត្រូវដាក់ឫសមួយជំហរ កុំឱ្យច្បត់ឫសឱ្យសោះ ចន្លោះជួរពី ២-២,៥តឹក និងចន្លោះគុម្ព ២,៥តឹក
-ត្រូវកាត់ចំបើងខ្លីៗ គ្របតាមគល់ស្ពៃ ដើម្បីរក្សាសំណើមដីបានល្អ នៅរដូវប្រាំង
-ស្រោចទឹកនៅលើរង ដែលដាំរួចឱ្យជោគ គ្របកូនស្ពៃពី២-៣ថ្ងៃ ដើម្បីការពារកម្តៅថ្ងៃខ្លាំង
+ការថែទាំ
*ការស្រោចស្រព
– ស្រោចទឹកពី៣ – ៤ដង ក្នុងមួយថ្ងៃ ក្រោយពីដាំបាន៣ – ៤ថ្ងៃដំបូង (និងនៅរដូវប្រាំង)– នៅរដូវវស្សា ស្រោចទឹកពេលព្រឹក និងល្ងាច បើភ្លៀងខ្លាំង មានទឹកដក់តាមរង ត្រូវបង្ហូរទឹកចេញ ដើម្បីកុំឱ្យដំណាំរលួយខូច
– ៧ – ៨ថ្ងៃ ក្រោយស្ទូង ដកស្មៅចេញអាស្រ័យនឹងការដុះ ក្នុងរងផ្ទាល់ ត្រូវធ្វើដោយដៃ ឬដោយចបជីក
* វិធានការការពារ
– ដាំដំណាំចម្រុះ កុំដាំដំណាំតែមួយមុខ– ដាំស្លឹកគ្រៃ ផ្កាស្បៃរឿង ស្នោគោកតាមរបងសួនបន្លែ
– កម្ចាត់ដោយដៃពេលសត្វល្អិតតិចតួច ប្រើថ្នាំគីមីពេលសត្វល្អិតមានច្រើន ប្រើម៉ាឡាចុង ៤ ស្លាបព្រាបាយ លាយទឹក២០លីត្រ បាញ់ឱ្យសព្វល្អ (ចំពោះសត្វចៃ)
– ប្រើមេតាផុស ៣០សេសេ លាយទឹក២០លីត្រ បាញ់ឱ្យសព្វល្អ (ចំពោះដង្កូវយោងទោង)+ការប្រមូលផល
– សាបផ្ទាល់ អាចប្រមូលផលពី៣០-៣៣ ថ្ងៃ
– សាបដកកូនដាំ ប្រមូលផលពី ៣៦-៤០ ថ្ងៃ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត