ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វីធីធ្វើខ្ទឹមជ្រក់ឱ្យស្រួយឆ្ងាញ់(មានវីដេអូ)

30-Apr-2019 02:24 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ខ្ទឹមសស្រស់ និងអំបិល ១ ស្លាបព្រាបាយ
-ទឹកខ្មេះកន្លះកូនចាន និងស្ករសកន្លះកូនចាន
-ទឹកកំបោរថ្លា (ត្រាំខ្ទឹម)+វិធីធ្វើ
-យកកំបោរកូរជាមួយទឹក រក្សាទុកឱ្យរងថ្លា
-ចាក់ទឹកកំបោរថ្លាចូលចាន ឬចានដែក យកខ្ទឹមទាំងសំបកទៅដាក់ត្រាំនៅក្នុងទឹកកំបោរថ្លារយៈពេល ១យប់ រួចស្រង់ចេញយកខ្ទឹមមកបកសំបកចេញ-បន្ទាប់មកយកទៅត្រាំនៅក្នុងទឹកអំបិល ១យប់ទៀត
-ស្រង់ខ្ទឹមសចេញពីទឹកអំបិលយកទៅត្រាំក្នុងទឹកកំបោរថ្លាកន្លះថ្ងៃទៀត រួចហើយយកមកលាង និងសំដិលក្នុងកញ្ច្រែងឱ្យស្ងួត-ផ្សំទឹកខ្មេះ អំបិល ស្ករ ដាក់ដាំលើចង្ក្រានឱ្យពុះ រួចយកស្បៃមកត្រងទាល់តែអស់ម្សៅទុកចោលឱ្យត្រជាក់ រួចដាក់ចូលដប ឬកែវមាត់ធំសំរាប់ច្រកខ្ទឹមទុកប្រមាណ ២០ថ្ងៃនោះ គឺអាចយកខ្ទឹមជ្រក់ទៅទទួលទានបានហើយអាចរក្សាទុកបានរាប់ខែ-ប៉ុន្តែពេលដួសមកទទួលទាន គឺត្រូវប្រើស្លាបព្រាស្ងួតនានអនាម័យ បើមិនដូច្នេះទេ ខ្ទឹមជ្រក់នោះនឹងខូចដោយផ្សិតសៗ
ទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត