ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើផ្សិតរំុគាវបំពង ស្រួយឆ្ងាញ់

30-Apr-2019 03:49 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ផ្សិត (ផ្សិតម្ជុល) ១ដុំ, សំបកគាវ ១ដុំ, ម្សៅបំពង ១ចានល្មម, ទឹកបន្តិច និងប្រេងឆា។

វិធីធ្វើ៖

១.យកផ្សិតកាត់ឬសវាចេញ ហើយលាងទឹកឲ្យស្អាត

២.យកផ្សិតដាក់ប្រឡាក់ជាមួយម្សៅឲ្យសព្វល្អ

៣.បន្ទាប់មកយកផ្សិតរុំជាមួយសំបកគាវ ដាក់ទឹកលាបបន្តិចត្រង់ចំនុចដែលត្រូវបត់វា (ដើម្បីឲ្យវាស្អិត)

៤.រួចអស់ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ចេញដាក់ចានជាការស្រេច។ ញ៉ាំជ្រលក់ជាមួយទឹកប៉េងបោះ ទឹកម្ទេស… តាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ