ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
– ត្រៀមផើងដំណាំដែលមានទំហំធំល្មម ជាទូទៅ គួររកផើងដែលមានជម្រៅពី ២៥ទៅ៣០សង់ទីម៉ែត្រ
– ដីដែលមានលាយល្បាយជីកំប៉ុស្ត– ជ្រើសរើសគ្រាប់ពូជពោតបារាំង ដែលធំ ថ្លោស និងមានសុខភាពល្អ
– មុនដាំមួយថ្ងៃ ត្រូវយកគ្រាប់ពូជពោតបារាំងទៅត្រាំទឹកទុកមួយយប់+ការដាំដុះ
– ចាក់ដីចូលក្នុងផើងដំណាំឱ្យពេញ ហើយស្រោចទឹកឱ្យជោគ
– ដាក់កប់គ្រាប់ពូជ ក្នុងមួយរណ្តៅ១គ្រាប់ ក្នុងជម្រៅមួយថ្នាំងដៃ– ស្រោចទឹកមួយថ្ងៃពីរដង (ព្រឹកម្តង ល្ងាចម្តង)
– រក្សាទុកផើងដំណាំ នៅទីតាំងដែលមានពន្លឺព្រះអាទិត្យពេញលេញ យ៉ាងហោចណាស់ ដំណាំអាចទទួលបានពន្លឺនិងកម្តៅព្រះអាទិត្យពី ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃ+ការថែទាំ
– ដំណាំនេះ មិនត្រូវការថែទាំច្រើននោះទេ
– នៅពេលកូនពោតបារាំងធំលូតលាស់ នៅក្នុងខែវស្សាយើងអាចស្រោចទឹកមួយសប្តាហ៍ម្តងបានហើយ តែបើរដូវប្រាំងត្រូវស្រោចញឹកញាប់ មួយថ្ងៃពីរដង (ព្រឹកម្តង ល្ងាចម្តង)– ដើម្បីទទួលផលច្រើន គឺយើងត្រូវការប្រើជីកំប៉ុស្តធម្មជាតិ ដូចជាទឹកនោមគោ និងលាមកគោ លាយច្របល់ចូលគ្នា ហើយយកទៅស្រោចក្បែរដើមពោតបារាំង+ការប្រមូលផល
– ជាទូទៅពោតបារាំងនឹងផ្តល់ផលក្នុងរយៈពេលពីរខែ (៥០ ទៅ ៦០ថ្ងៃ)
– ពោតបារាំងនឹងចេញផ្លែ ក្រោយចេញផ្កា ពី៥ទៅ៧ថ្ងៃសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត