វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ– ត្រីងៀត ១ចំរៀក– ត្រីឆ្អើ ១ក្បាល– ពងមាន់ ២គ្រាប់– ប៉េងប៉ោះ ១ផ្លែ– ត្រសក់ ១ផ្លែ– ស្វាយខ្ចី ១/២ផ្លែ– ជីជ្រក់ និងម្ទេសហិរ១គ្រាប់– ទឹកត្រី ១ស្លាបព្រាបាយ-អំបិល ១/២ស្លាបព្រាកាហ្វេ-ម្សៅស៊ុប ១ស្លាបព្រា កាហ្វេ-ទឹកស៊ុប ២វែកន្លះ+វិធីធ្វើ៖-យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ ត្រីឆ្អើកំដៅរងើកភ្លើងឲ្យស្រួយ បេះយកតែសាច់ ពងមាន់ស្ងោរឲ្យឆ្អិនបកសំបកចេញ ហើយ១គ្រាប់ពុះជា៤។-យកប៉េងប៉ោះ និងត្រសក់ហាន់ជាបន្ទះស្តើងៗ ស្វាយសាប់ឲ្យល្អិត ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត។-យកឆ្នាំងភ្លើង រឺចានគោមរៀបប៉េងប៉ោះ ត្រសក់ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។-បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុប ភ្លក់មើលល្មមទើបចាក់ដាក់ចានសាច់បន្លែដែលរៀបទុកជាការស្រេច។
សម្រួលអត្ថបទដោយ៖ខ្ទឹមស