ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លម្ជូរគ្រឿងសាច់គោ ឆ្ងាញ់ៗ!

30-Apr-2019 05:14 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ, ត្រកួនខ្ចីៗ ១បាច់តូច, គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នា), ម្ជូរសណ្តាន់ ឬ ទឹកអំពិលទុំ បន្តិច, ប្រហុកសាច់ កន្លះស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាកាហ្វេ, ប្រេងឆា ២ស្លាបព្រាបាយ, ទឹក ៣-៤កូនចាន, ស្លឹកកន្រ្ទោបអាំង និងម្ទេស។

វិធីធ្វើ៖
១.ហាន់សាច់គោជាបន្ទះតូចៗល្មម
២.ដាំឆ្នាំងដាក់ប្រេងឆាចូល រួចដាក់គ្រឿងបុក និងប្រហុកសាច់ចូល លីងច្របល់ចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា
៣.ដាក់ម្ជូរសណ្តាន់ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី ម្សៅស៊ុប ស្ករស បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច

៤.ថែមទឹកចូលល្មម រម្ងាស់វាដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សប្រៃផ្អែមល្មមតាមចំណងចំណូលចិត្ត
៥.ត្រកួនត្រូវកាត់ខ្លីៗល្មម ចាំពេលរៀបញ៉ាំចាំដាក់ចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់ មិនរលួយពេក
៦.ដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណងចំណូលចិត្ត រួចជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ