វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ឆ្អឹងជំនី ៤០០ក្រាម កាប់ជាដុំៗល្មម, គល់ស្លឹកគ្រៃ ៤គល់ ហាន់ស្តើងៗ, ស្លឹកក្រូចសើច ៤-៥សន្លឹក, ម្ទេសហាន់ ៨-១០គ្រាប់, ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកធម្មតា ១៥០មីលីលីត្រ។
វិធីធ្វើ:
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូល រំលីងវាឲ្យក្រហមបន្តិច រួចដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន
២.បន្ទាប់មកដាក់គល់ស្លឹកគ្រៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូលឆា រម្ងាស់ទុកប្រហែល ១០នាទី
៣.ពេលពុះហើយ បេះស្លឹកក្រូចសើចដាក់ចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ