វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-អង្គរខ្សាយ ដូងទុំ ស្ករ-ពងទា-ខ្លាញ់+របៀបធ្វើ៖ -យកអង្គរមកត្រាំទឹកពីល្ងាច ព្រឹកឡើងសឹមកិនដាក់សង្កតសម្រស់ នឹងសំពត់ត្រងអោយស្ងួត ទើប យកមកបេះអោយខ្ទេចញីជាមួយស្ករស គោះពងទាពីឬបី ញីអោយសព្វបែបគ្រាប់ស្ករ ទើបយកដូងមក កោស ពូតយកក្បាលខ្ទិះមកចាក់ក្នុងចាន់ម្សៅអោយខាប់ល្មម (ប្រយ័ត្នកុំអោយរាវ) រួចយកទៅដុតនឹងកុលមើលបើរឹង សឹមថែមទឹកខ្ទិះជាខាងក្រោយ ហើយបើមិនផ្អែមសឹមថែមស្ករទៀត។-ឯរបៀបដុតនោះ គឺយកខ្លាញ់មកលាបនឹងពុម្ព ដាក់លើរងើកភ្លើងអោយក្ដៅ ទើបដួសម្សៅមួយស្លាបព្រាពេញដាក់ មកក្នុងពុម្ពបិទទៅវិញ ហើយដាក់ទាល់តែម្សៅដែលជាប់ទៅនឹងគែមពុម្ពនោះក្រៀមក្រហម សឹមត្រឡប់ពុម្ពមកម្ខាងទៀត រួចយកខ្នងកំបិតមកកោសតាមខ្នងពុម្ពចេញ សឹមបើកពុម្ពយកនំមកបត់ ឬមូលតាមចូលចិត្តដាក់ក្នុងកែវឬឡាំងគ្របអោយជិតកុំអោយចូលខ្យល់ ទើបស្រួយល្អហើយទុកបានយូរថ្ងៃ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស