ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើភេសជ្ជៈទឹកចាហួយស្លឹកតើយ

02-May-2019 10:37 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្លឹកតើយ ១ដៃធំ, ទឺកស្អាត ៥លីត្រ, ស្ករស ៤០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំធ្វើចាហួយ៖ ម្សៅចាហួយ ១ស្លាបព្រាបាយកន្លះ, ស្ករស ១០០ក្រាម, ទឹកស្អាត ១លីត្រ, ទឹកស្លឹកតើយ ២-៣ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកទឹកចាក់ចូលឆ្នាំងដាំ ដាក់អំបិល និងស្លឹកតើយចូលដាំឲ្យពុះ ហើយស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូល កូរឲ្យសព្វទុកឲ្យពុះ រួចលើកចេញពីចង្ក្រាន។

២.ធ្វើចាហួយ យកទឹកដាក់ចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរឲ្យសព្វ រួចយកទៅដាក់លើចង្រ្កាន កូរតិចៗរហូតដល់ពុះ ហើយដាក់ទឹកស្លឹកតើយចូលកូរចូលគ្នា ហើយដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វរហូតដល់ពុះ ហើយលើកចេញពីចង្ក្រាន ចាក់ដាក់ចាន ឬថាសធំល្មមទុកឲ្យត្រជាក់ ទុកមួយឡែក។

៣.រួចរាល់អស់យកទឹកស្លឹកតើយចាក់ចូលកែវ រួចយកចាហួយ កាត់ជាដុំល្អិតៗ ដាក់ចូលកែវ (ដាក់តាមចំណូលចិត្ត) ជាការស្រេច នៅសល់អាចច្រកដាក់ដប ទុកក្នុងទូរទឹកកកបាន។ *ចាហួយចង់ដាក់ ឬមិនដាក់ក៏បាន តាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ