ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

តើ«​បាយសី​» និង​«​បាយស្រី​» មានន័យ​ខុសគ្នា​ដូចម្តេច​?

02-May-2019 11:05 AM

រូបភាព


ដោយ: Uddam

ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ«​បាយសី​»ថា​ជា​គ្រឿង​សម្រាប់​ដាក់តាំង​ជា​គ្រឿង​បូជាឬ​សម្រាប់​លម្អ​ក្នុង​ពិធី​មង្គល​ផ្សេងៗ​។ ចំណែក«​បាយស្រី​» ជា​ឈ្មោះគ្រឿង​មង្គលការអាពាហ៍ពិពាហ៍ក្នុង​វេលា​ដែល​កូនប្រុស​ស្រី​កំពុង​ក្រាប​ផ្ទឹម​គ្នា​ចងដៃ​សម្រេច​មង្គលការ​។

+បាយសី៖ធ្វើពីកំណាត់​ដើម​ចេក​មាន​ដោត​ជើង​ដាក់​បញ្ឈរ​មាន​រមូរ​ស្លឹក​ ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ជា​ថ្នាក់​ៗមាន៣ថ្នាក់ឬ៥ថ្នាក់,៧ថ្នាក់,៩ថ្នាក់មាន​ដោត​ផ្កា​លាយ​ចម្រុះ និងមាន​ដាក់​បាយ​ព្រលឹង​ឬ​លាជ។

ដែល​ហៅ​ថា បាយសី គឺ​បាយ​ស្រីឬ​បាយសិរីតម្កល់​ត្រង់​ខាង​លើ​កំពូល,បែប​នេះ​ហៅ​ថាបាយសី​ធំមាន​បាយសី​មួយ​បែប​ទៀត គេ​មូរ​ស្លឹក​ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ខ្ទាស់​ភ្ជាប់​ គ្នា​ដាក់​គង​លើ​មាត់​ចាន

ហៅ​ថា បាយសី ប៉ាកឆាម(ស.ប៉ាក​ជាមអ.ថ.ប៉ាកឆាម,ប៉ាក “មាត់”+ជាម“ចាន​ជាម”= មាត់​ចាន)បាយសី​ទាំង​នេះ សម្រាប់​ដាក់​តាំង​ ជា​គ្រឿង​បូជា ឬ​ជា​លំអ​ក្នុង​ពិធី​ជា​មង្គល​ផ្សេង​ៗ(ប្រើ​តាម​សណ្ដាប់​ស្រុក​ ចំពោះ​តែ​អ្នក​ដែល​ត្រូវ​ការ​ចង់​ធ្វើ)។

+ចំពោះ​ពាក្យ «​បាយស្រី​» ជា​ឈ្មោះ​គ្រឿង​មង្គលការ​អាពាហ៍ពិពាហ៍ មាន​បៀ​បដា​ក់បាយ និង​ភោជនាហារ​ច្រើន​មុខ​ក្នុង​តៀប​ទាំង​គូ​ឆ្វេង​ស្តាំ មាន​អ្នក​កាន់​ដាវ​រាំ​បើកគ្រប ក្នុង​វេលា​កូនប្រុស​ស្រី កំពុង​ក្រាប​ផ្ទឹម​គ្នា​ចងដៃ​សម្រេច​មង្គលការ​៕

រាំបើកបាយស្រី(វីដេអូ៖ Visal FoTo)