វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម (សាច់ទ្រូង) ហាន់ស្តើងៗល្មម, បន្លែមាន ខ្ទឹមបារាំង ត្រសក់ ម្ទេសប្លោក ប៉េងប៉ោះ ម្នាស់ ការ៉ុត និងស្លឹកខ្ទឹម (ដាក់តាមចំណូលចិត្ត), ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ, ទឹកម្ទេស ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកស្អាត ៤-៥ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់មាន់ចូល ឆាច្របល់រហូតសាច់ឆ្អិន
២.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកប្រេងខ្យង ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៣.រួចដាក់បន្លែ ខ្ទឹមបារាំង ត្រសក់ ម្ទេសប្លោក ប៉េងប៉ោះ ម្នាស់ ការ៉ុត និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយច្របាច់ក្រូចឆ្មារចូល ច្របល់ចូលគ្នា រួចភ្លក្សថែមថយរសជាតិតាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ