វិជ្ជាមេផ្ទះ
វិធីធ្វើដំណាប់ត្រឡាចងាយៗ! សូមជួយចែកគ្នាដឹងសម្រាប់បងប្អូនអាចធ្វើ ទុកញ៉ាំខ្លួនឯងឬធ្វើច្រើទុកលក់ក៏បាន !!
រូបភាព
*គ្រឿងផ្សំ
-ទឹករំចេកត្រឡាចទុំ៤០០ក្រាមអំបិលមួយចឹបស្ករស៦៥០ក្រាមកំបោរសកន្លះស្លាព្រាបាយ។
*វិធីធ្វើ
១.ដំបូងអ្នកគួរតែធ្វើការចិតសម្បកត្រឡាច នឹងឆ្កៀលគ្រាប់ឲ្យអស់ជាមុនសិន។បន្ទាប់ពីចិតសម្បករួច អ្នកគួរតែហាន់វាជាបន្ទះៗតាមរូបរាងដែលអ្នកចង់បាន។
២.បន្ទាប់ពីធ្វើការហាន់ជាបន្ទះៗរួចមក អ្នកគួរតែដាក់ត្រាំទៅក្នុងទឹកដែលមានបន្ថែមនូវកំបោរស រយៈពេលមួយយប់។
៣.ជាបន្តមកទៀតអ្នកត្រូវធ្វើការលាងសម្អាតវាឲ្យបានស្អាតពី២ទៅ៣ដងទុកមួយអន្លើឲ្យស្រស់ទឹក។
៤.ដាក់ដាំទឹកដែលអាចលិចត្រឡាចបានដោយមានបន្ថែមស្ករស៤០០ ក្រាមចូលទៅក្នុងនោះកូរឲ្យរលាយរងចាំឲ្យពុះចាក់ត្រឡាចចូល ដាក់ស្ងោដើម្បីឲ្យត្រឡាចមានជាតិផ្អែមស្ងោប្រហែល៣ទៅ៥នាទី។
៥.បន្ទាប់ពីស្ងោរួចមក ដាក់ចូលទៅក្នុងចានមួយ រួចបន្ថែមស្ករ3ខាំ នឹងអំបិលមួយចឹបចូល រួចយកថង់ប្លាស្ទិចមកគ្របពីលើ រងចាំ៥ទៅ១០នាទី។
៦.ក្រោយពីរងចាំរយៈពេល៥ទៅ១០នាទីរួចមកអ្នកនឹងឃើញថាស្ករដែលបានទុកនោះគឺរលាយទៅជាទឹកសឹមដាក់ទឹករំចេកកន្លេះស្លាបព្រាកាហ្វេ។
៧.ក្រោយពីរលាយមកគឺយកមកចាក់ក្នុងខ្ទះដែលក្តៅដាក់ឆាច្របល់រហូតដល់ស្ងួត អ្នកនឹងឃើញថាស្ករ គឺបានជាប់ជាមួយស្ករ។ ឬក៏អ្នកមិនធ្វើដូចនេះ អ្នកអាចដាក់ស្ករចូលក្នុងខ្ទះមានបន្ថែមទឹកមួយកូនកែវតូច ដាក់រំងាស់រហូតពុះរាងស្អិត ចាក់ត្រឡាចចូលកូររហូតដល់ស្ករស្ងួតដូចគ្នាដោយមិនចាំបាច់ដាក់ស្ករ ចូលក្នុងចានត្រឡាចទុកឲ្យរលាយជាមុននោះទេ បន្ទាប់មកទុកវាឲ្យត្រជាក់ដាក់កែវរក្សាទុកបាន៕