ឯកសារកសិកម្ម
រូបភាព
+សំភារដែលត្រូវមាន
-កាំបិត-ក្រដាសកាសែត ឬកំណាត់សំពត់ចាស់-ធុងស្ប៉េត្រូ ឬផើង-ដីដែលមានលាយជីកំប៉ុស្តផុសល្អ
-គ្រាប់ពូជសាលាដ ត្រកួន ជី ឬស្ពៃ (តាមតម្រូវការចង់បាន តែគួរតែជាបន្លៃបង្កាតូចតាច យកស្លឹក)-កូនដើមម្ទេស ឬកូនដើមប៉េងប៉ោះ (ពពួករុក្ខជាតិយកផ្លែ)
+ការរៀបចំដាំ
-ត្រូវយកធុងស្ប៉េត្រូមកផ្កាប់និងកាត់បាតឱ្យមានប្រហោងធំល្មម ប្រវែងប្រមាណមួយចង្អុលដៃ
-ចងព្យូរធុងស្ប៉េត្រូ (ត្រូវធានាថា កន្លែងដែលយើងចងព្យួរនោះរឹងមាំ អាចទ្រាំទ្រនូវទម្ងន់ដីបាន)-យកក្រដាសកាសែត ឬកំណាត់សំពត់ចាស់មកដាក់ទ្រាប់នៅផ្ទៃបាតខាងក្នុងធុង (ដើម្បីធ្វើឱ្យទឹកជក់ អាចផ្គត់ផ្គង់ទឹកដល់ដំណាំផ្នែកខាងក្រោមបាតធុង)
-យកកូនដើមម្ទេស (ដំណាំតាមតម្រូវការ) ដាក់ចូលក្នុងធុងស្ប៉េត្រូដោយដាក់សំយ៉ុងខាងដើមចេញក្រៅនៅខាងបាត-ចាក់ដីកំប៉ុស្តលុបបំពេញចូលក្នុងធុងឱ្យពេញល្មម
-យកគ្រាប់ពូជបន្លែបង្កា ដូចជាត្រកួន ឬសាលាដ មករោយដាំនៅផ្នែកខាងលើ
-ស្រោចទឹក តែកុំឱ្យជោគជាំពេក+ការថែទាំ
-ត្រូវរក្សាទុក ឬព្យួរធុងដំណាំរបស់អ្នក នៅទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ត្រូវតែប្រាកដថា ទឹកបានទៅដល់ផ្នែកខាងក្រោមនៃបាតធុង ដើម្បីធានាដល់ការលូតលាស់ដំណាំខាងក្រោម (ជាទូទៅ ទឹកនឹងធ្លាក់ទៅដល់បាតក្រោម ដូច្នេះអ្នកនឹងបានឃើញនូវដំណក់ទឹកស្រក់រាល់វាទឹកជ្រាបដល់បាត)-ត្រូវបង្កើនការស្រោចទឹកក្នុងមួយថ្ងៃពីរដង ព្រឹកនិងល្ងាច នៅក្នុងរដូវក្តៅ ស្ងួត តែបើនៅរដូវភ្លៀង ពុំចាំបាច់ស្រោចពេកនោះទេ ដូច្នេះត្រូវឧស្សាហ៍ពិនិត្យមើលសំណើមដីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត