ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
នេះជារូបមន្តងាយៗ ដែលយើងអាចធ្វើបានគ្រប់ៗគ្នា សម្រាប់បងប្អូនដែលលដាដំណាំហើយត្រូវបានបំផ្លាញដោយសត្វស្រមោច ខាំ រោម ស៊ីបំផ្លាញដំណាំរបស់បងប្អូន។
សូមពិនិត្យមើលវិធីខាងក្រោម ហើយសាកល្បងបាន៖
គ្រឿងផ្សំ៖ ថ្នាំជក់ រំដេង២មើម
វិធីធ្វើ និងប្រើប្រាស់៖
-យករំដេងកាត់ជាដុំៗ ឬចំណិតៗ
-ដាំទឹកមួយឆ្នាំង រួចដាក់រំដេង និងថ្នាំជក់ចូល ហើយទុកឱ្យពុះ
-ច្រោះល្បាយ ហើយទុកល្បាយទឹកថ្នាំមួយអន្លើឱ្យត្រជាក់
រួចច្រកចូលដបបាញ់ (sray) ដោយលាយប្រេងឆាកន្លះស្លាបព្រាបាយចូល
-ក្រឡុកមួយសន្ទុះ អាចយកទៅបាញ់ស្រមោចបានហើយ! ស្រមោចនឹងងាប់នៅនឹងកន្លែងភ្លាមត្រឹម២នាទី!
វីដេអូ៖
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។