វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ពងមាន់ ៨គ្រាប់, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ:
១.យកពងមាន់ចោះរុនតូចល្មម រួចចាក់ពងមាន់ចេញដាក់ចាន ទុកសំបកមួយឡែក
២.យកពងមាន់ចាក់ច្រោះ ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ
៣.យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ