វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- ទឹកត្រី ១ពែង- ទឹកខ្មេះ ១ពែង- ស្ករស ២ពែង- ទឹក ២ពែង- អំបិល ចុងស្លាបព្រាកាហ្វេ- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ- ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ- ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់- ម្សៅឆា ២ស្លាបព្រាកាហ្វេ
– ទឹក ៦ស្លាបព្រា
+របៀបធ្វើ៖- យកត្រីកន្លះគីឡូ ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ ដាក់ចាន។- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។- ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី។- យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិន នោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។– យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុង ឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅចាក់លើត្រីចៀន។- បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំង ជំនួសទឹកខ្មេះ។
សម្រួលអត្ថបទ៖ ខ្ទឹមស