ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើបង្អែមបបរត្នោត ឆ្ងាញ់!

03-May-2019 10:19 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់, អង្ករដំណើប ១កំប៉ុង, ខ្ទិះដូង កន្លះកូនចាន, ទឺក ៥កូនចាន, ស្ករស ១០ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណូលចិត្ត

២.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់

៣.បន្ទាប់មកដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចាន ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ