វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម កាប់ជាដុំៗល្មម, គ្រឿងការី ១ស្លាបព្រាបាយកន្លះ, កាពិ ១ស្លាបព្រាកាហ្វេ, ម្សៅការី ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចាន, ស្លឹកម្រះព្រៅ ស្លឹកក្រូចសើច និងស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់គ្រឿងការី និងកាពិចូល ឆាចូលគ្នាឲ្យសព្វ ហើយដាក់សាច់មាន់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អឲ្យសាច់ជិតឆ្អិន
២.បន្ទាប់មកដាក់ម្សៅការីចូលឆាចូលគ្នា រួចដាក់ទឹកចូល ឆាច្របល់ចូលគ្នា ទុកមួយរំពុះ ហើយដាក់ទឹកត្រី និងស្ករចូល ឆាចូលគ្នាឲ្យសព្វ
៣.រួចហើយដាក់ស្លឹកម្រះព្រៅ ស្លឹកក្រូចសើច និងស្លឹកខ្ទឹមចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ