ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើ ប្រហិតយក្ស

03-May-2019 02:54 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-សាច់ជ្រូកចិញ្រ្ចាំ ៨ខាំ-ខ្ទឹមស ឬសតាំងអោ និងម្រេច ៤៥ក្រាម (បុកម៉ត់)-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
-ផ្សិតស្រស់ ២០ក្រាម (ហាន់ល្អិតៗ)-ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)-ម្ទេសហាវៃ ២០ក្រាម (ហាន់ល្អិតៗ)
-ការ៉ុត ២០ក្រាម (ហាន់ល្អិតៗ)-ពោត ២០ក្រាម-ស្លឹកខ្ទឹម (ហាន់ល្អិតៗ)-ពងក្រូច  (ស្ងោឆ្អឹន មកសម្បកចេញ)-បង្គារ (បកសម្បកអោយស្អាត)-ប្រេងឆា-ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហម ៦០ក្រាម (ហាន់ល្អិតៗ)
-ទឹក ៤០០មីលីលីត្រ-ស្លឹកក្រូចសើច-ម្ទេស-ម្ទេសឆា ៤០ក្រាម-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
-ម្រេសម៉ត់ ១ស្លាបព្រាកាហ្វេ-ស្ករ ១ស្លាបព្រាបាយ-ទឹកត្រី ១ស្លាបព្រាបាយកន្លះ-ទឹកម្ទេសផ្អែម ១ស្លាបព្រាបាយ
+របៀបធ្វើ
-យកសាច់ចិញ្រ្ចាំលាយជាមួយ ទឹកស៊ីអ៊ីវ ខ្ទឹមស ឬសតាំងអោ និងម្រេចអោយសព្វល្អ ផ្អាប់ទុកប្រហែល ៣០នាទី-យកប្លាស្ទីកដាក់ក្នុងចាន រួចយកសាច់ទៅប៉ាតពីលើប្លាស្ទីកអោយពេញ សឹមដាក់ផ្សិត​ ខ្ទឹមបារាំង ម្ទេសហាវៃ ការ៉ុត ពោត ស្លឹកខ្ទឹម​ ពងក្រូច និងបង្គារពីលើ រួចខ្ចប់អោយជិតនឹងមូលសឹមយកប្លាស្ទីកចេញ
-ដាំទឹកអោយពុះសឹមដាក់ប្រហិតចំហុយអោយឆ្អឹន-ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ទឹក ស្លឹកក្រូចសើច ម្ទេស ម្ទេសឆា​ ម្សៅផ្សំរសជាតិ ម្រេសម៉ត់ ស្ករ ទឹកត្រី និងទឹកម្ទេសផ្អែម កូអោយសព្វដាំអោយពុះ រួចយកមកស្រោចពីលើប្រហិតដែលឆ្អិនជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត