វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្ស-ងាវ ១គីឡូក្រាម-ជីអង្កាម-ស្លឹកតាំងអ៊ោ-សាឡាត់-ត្រសក់ ហាន់ជាចំនែកវែងៗ-នំបញ្ចុក-ជីបន្លា-ខ្ទឹមក្រហម ហាន់ជាដំតូចៗល្មម-ក្រូចឆ្មារ ហាន់ជាចំនិតតូចៗ-ម្ទេស ហាន់តូចៗល្មម-ខ្ទឹមស ហាន់តូចៗល្មម
+គ្រឿងផ្សំ -ទឹកត្រីបុក-ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ-ទឹកត្រី ៣ស្លាបព្រាបាយ-ស្ករ ១ស្លាបព្រាបាយ-ខ្ទឹមស ១០ ទៅ ១៥កំពឹស-ម្ទេស ២០គ្រាប់+គ្រឿងផ្សំ ទឹកត្រី-ទឹកអំពិលទុំ កន្លះចានចង្កឹះ-ទឹក ១ចានចង្កឹះ-ស្ករត្នោត ២ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយ-សណ្តែកដីបុក ២ស្លាបព្រាបាយ+របៀបធ្វើទឹកត្រីបុក៖-យកគ្រឿងផ្សំទាំងអស់ទៅកិនអោយម៉ត់ ជាការស្រេច។+របៀបស្រុះងាវ-ដាំទឹកអោយពុះ រួចដាក់ងាវចូលប្រហែល ១ ទៅ ២នាទី រួចស្រង់ចេញយកទៅត្រាំក្នុងទឹកត្រជាក់ (ទឹកកក) ប្រហែល ២ នាទី សឹមស្រង់ចេញ។
+របៀបធ្វើ ទឹកត្រី៖-យកទឹកអំពិលទុំដាក់ក្នុងឆ្នាំ ដាក់ទឹក ស្ករ ទឹកត្រីចូលកូអោយសព្វ ដាំអោយពុះ សឹមដាក់សណ្តែកដីចូលកូអោយសព្វជាការស្រេច៕-ពេលទទួលទាន យកសាច់ងាវដាក់លើសាឡាត់ ដាក់នំបញ្ចុកបន្ទិច ម្ឬេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ មួយមុខ១ដុំៗ ដាក់ត្រសក់ ស្លឹកជី រួចដាក់ទឹកត្រីពីលើជាការស្រេច៕សម្រួលអត្ថបទ៖ខ្ទឹមស