ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើសម្លម្ជួរព្រៃសាច់ទាពិសេស !!

03-May-2019 06:46 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖1-ទាមួយក្បាល(លាងទឹកអោយស្អាតកាត់ជាដុំៗ)
2-ស្លឹកក្រូចសើច4-5សន្លឹក(លាងទឹកអោយស្អាត)
3-គល់ស្លឹកគ្រៃ 3ដើមលាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង
4-ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់លាងទឹកអោយស្អាតយកទៅដុតឬអាំង
5-ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស ( បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន)


6-រំដេង(សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន )
7-ម្ទេសប្លោកខៀវរបស់ខ្មែរ 5ផ្លែលាងទឹកអោយស្អាតយកទៅដុតឬអាំងក៏បាន
8- ប្រហុកសាច់ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន
9- ផ្សិតចំបើងលាងទឹកអោយស្អាតពុះជាពីរដុំ


10- ប៉េងប៉ោះលាងទឹកអោយស្អាតពុះជាបួនដុំ
11- ត្រប់ស្រួយលាងទឹកអោយពុះជាពីរ
12- ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ
13- ទឹកត្រី, ស្ករស, អំបិល, បីចេង, ម្រេះព្រៅ នឹង ម្អម

វិធីធ្វើ៖-ដាំទឹកអោយពុះចាក់រំដេងខ្ទឹមសរខ្ទឹមក្រហមគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេសដៃនាងនឹងម្ទេសខ្មាំងម្ទេសប្លោកប្រហុកដែលអាំងចូល-ទុកអោយពុះចាក់សាច់ទាចូល
-រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី បីចេង អំបិល ស្ករស សណ្ដាន់ ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត-ដាក់ត្រប់ស្រួយ ប៉េងប៉ោះផ្សិតចំបេីង អោយពុះម្ដងទៀត បង់ប្រេះព្រៅ ម្អមស្រែ ជាការស្រេច៕