ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើនំបុ័ង ឆាប់រហ័ស!

04-May-2019 08:23 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ ៖ -ម្សៅមី ២កំប៉ុង -ម្សៅដំបែ ឬ ម្សៅហើម ១ស្លាបព្រាបាយ-ទឹកដោះគោឆៅ ១កំប៉ុង
-ស្ករ ២ស្លាបព្រាកាហ្វេ-ប្រេងចៀន ១ស្លាបព្រា-អំបិល ចុងស្លាបព្រាកាហ្វេ+របៀបធ្វើ៖ – កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ។- បន្ទាប់មកចាក់ម្សៅចូល លាយរហូត ដល់ស្អិតរមួត កើតជាដុំមូលមួយដុំ។- យកដុំម្សៅគ្របទុកចោល ប្រហែល ១៥នាទី។- យកម្សៅ បែងជាពីរដុំ ច្របាច់ពូតជារាង មូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ។– តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី។- កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ។- ដាក់ថាសនំចូលឡ ដុតចំនួន ៤០នាទី។- បើមិនចង់អោយខ្លោចមុខ លើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំបុ័ង ឆ្អិនសព្វ។- ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ត្រីខ ទឹកដោះគោខាប់ ជាដើម។សម្រួលអត្ថបទ៖ខ្ទឹមស