ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើបបរមាន់ ឆ្ងាញ់!

04-May-2019 08:48 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-អង្ករ -មាន់ស្រែ-ខ្ញី -ខ្ទឹមស-ឆៃប៉ូវប្រៃ-ផ្សិតចំប៊ើង-ស្លឹកខ្ទឹម ជីរណា -សណ្ដែកបណ្ដុះ – ឆាខ្វៃ -បង្គា -យ៊ីហឺ ត្រាំទឹកអោយរីក+វិធីធ្វើ​៖-ដាំទឹកកន្លះឆ្នាំងធំអោយពុះ លាងមាន់អោយស្អាត ដាក់មាន់ស្ងោរទាំងមូល បន្ថែមឆៃប៉ូវប្រៃ១ បង្គា យ៊ីហឺ បង់ចូលរំងាស់ជា១មាន់ លាងអង្ករអោយ ដាក់អោយស្រុះទឹក ចិញ្រ្ចាំខ្ទឹមស និងខ្ញី ហើយដាក់ខ្ទះឆា ឆាខ្ញីនិងខ្ទឹមស អោយឈ្ងុយចាំដាក់អង្ករឆាតាមក្រោយ ឆាអោយអង្ករចូលជាតិខ្ទឹមលីង ប្រហែល១០នាទិី
ពេលសាច់មាន់ល្មមឆ្អិនហើយ ទើបស្រងមាន់ចេញ ដាក់អង្កចូលទឹកស៊ុបមាន់វិញ រំងាស់អោយអង្ករីក ដាក់ផ្សិតចូល ទើបថែមគ្រឿង អំបិល ទឹកត្រី ម្សៅស៊ុប ប៊ីចេងតិច សៀងតិច កិនឆាយ២ស្លាបព្រា ស្ករស ភ្លក់មើលអោយរសជាតិលមៗ -ពេលឆ្អិន ដាក់សណ្ដែកបណ្ដុះ ទើបដួសបបរដាក់ពីលើ ហែកសាច់មាន់ដាក់ ថែមជី ស្លឹកខ្ទឹម ខ្ទឹមបំពង ម្ទេស ម្រេច ក្រូចឆ្មារ ចាខ្វៃ បន្ថែមខ្ញីហាន់បន្ទះ តាមចំនូលចិត្ត ។+មានវិធីមួយបែបទៀតគឺ ឆាអង្ករ (វិធីធ្វើដូចគ្នាតែខុសត្រង់យកអង្ករទៅឆា ព្រោះពេលណាយើងឆាអង្ករវាមិនធ្វើអោយអង្កររីកខ្លាំងពេក)

សម្រួលអត្ថបទ៖ខ្ទឹមស