ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយវិធីធ្វើសាច់គោឆាម្រះព្រៅ រសជាតិហឹរឆ្ងាញ់!

04-May-2019 11:49 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់គោ ២៥០ក្រាម​ ហាន់ស្តើងៗល្មម, ម្ទេស និងខ្ទឹមស បុកចូលគ្នា (ដាក់តាមចំណូលចិត្ត), ទឹកត្រី ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឺក ១ស្លាបព្រាបាយ, ម្ទេសដៃនាងហាន់ និងស្លឹកម្រះព្រៅ។

វិធីធ្វើ:

១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមសបុកហើយចូលរំលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ដាក់ ទឹកត្រី ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

២.បន្ទាប់មកពេលសាច់ឆ្អិនហើយ ដាក់ម្ទេសដៃនាង និងស្លឹកម្រះព្រៅចូលឆា ៣-៤ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ