ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
– ជ្រើសរើសពូជដែលលោកអ្នកចង់ដាំ
– មុនសាបពូជ ត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឱ្យវាងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹក ឬរង្វើល
– ត្រូវសាបគ្រាប់ផ្ទីឱ្យស្តើងជាទីបំផុត– ក្រោយសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
– គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបាន៣ ទៅ៥ថ្ងៃ– ស្រោចទឹកឱ្យបានពីរដងក្នុងមួយថ្ងៃ
– គួរដកកូនផ្ទីចេញខ្លះ កុំឱ្យវាដុះញឹកក្រាស់ពេក ដើម្បីកុំឱ្យផ្ទីមានដើមតូច
+ការថែទាំ– ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកវានឹងធ្វើឱ្យដើមរលួយ
– ត្រូវត្រួតពិនិត្យទឹកស្រោចស្រពនិងថែទាំឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង ព្រោះបើកាលណាអាកាសធាតុ ក្តៅខ្លាំងមានរយៈពេលយូរ នោះនឹងធ្វើឱ្យវាដុះលូតលាស់យឺត ដើមមិនសូវល្អ– ការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់សម្រាប់ដំណាំផ្ទី
+ការប្រមូលផល
– យើងអាចប្រមូលផលផ្ទីបានក្នុងរយៈពេល២៥ ទៅ៣០ថ្ងៃក្រោយពេលដាំ ហើយអាចប្រមូលផលបានច្រើនលើក ដូចត្រកួនដែរ– បើសិនជាកាត់ដើមទុកគល់ប្រវែង២-៣សមពីដី ហើយស្រោចទឹកដាក់ជីបន្ថែម វាអាចឱ្យផលដូចយើងដាំគ្រាប់ដែរ
+ការទុកដាក់ពូជ
-បើសិនជាយើងចង់បានគ្រាប់ធ្វើពូជ ដូច្នេះដើមផ្ទីទាំងនោះ ត្រូវតែទុកឱ្យមានផ្កាផ្លែ-លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាល់ថ្ងៃឱ្យស្ងួត ទើបរោយសម្អាតយកគ្រាប់ និងហាលថ្ងៃបន្ថែមទៀតដើម្បីឱ្យគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀតសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត