ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើ ខ្យងចំហុយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

04-May-2019 12:52 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-សាច់ខ្យង ៣ខាំ
-ម្ទេស ២-ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)-សាច់ជ្រូកចិញ្រ្ចាំ ១ខាំ-ម្សៅផ្សំរសជាតិ ១ស្លាបព្រាកាហ្វេ-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ-ទឹកត្រី ១ស្លាបព្រាកាហ្វេ-គល់ស្លឹកគ្រៃ
+របៀបធ្វើ
-យកសាច់ខ្យង៣ខាំ កិនជាមួយម្ទេសអោយល្អិត រួចដាក់ក្នុងចានមួយសឹមដាក់ខ្ទឹមបារាំង សាច់ជ្រូកចិញ្រ្ចាំ ម្សៅផ្សំរសជាតិ ម្រេចម៉ត់ និងទឹកត្រី ច្របល់ចូលគ្នាអោយសព្វ-យកគល់ស្លឹកគ្រៃ១ត្របកដាក់ក្នុងសម្បកខ្យង រួចដាក់សាច់ខ្យងចូលអោយពេញ
-ដាំទឹកអោយពុះ ដាក់ខ្យងចំហុយ ១៥នាទី ឬរហូតដល់ឆ្អឹនជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត