ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់មាន់បំពងរសជាតិហឹរ

04-May-2019 01:44 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ៥០០ក្រាម កាត់ដុំតូចៗល្មម, ម្សៅបំពង ៣០០ក្រាម, ស៊ុត ២គ្រាប់, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ម្សៅការី (រសជាតិហឹរសម្រាប់ប្រឡាក់ជាមួយសាច់) ១-២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកសាច់មាន់ គោះស៊ុតដាក់ចូល ដាក់ម្រេច់ម៉ត់ និងទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចយកទៅប្រឡាក់ជាមួយម្សៅបំពង

២.បន្ទាប់មកយកខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់សាច់មាន់ចូលបំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញ

៣.រួចរាល់អស់ហើយយកសាច់មាន់បំពងហើយដាក់ ម្សៅការីចូលច្របល់ ឬក្រឡុកចូលគ្នាឲ្យសព្វ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ