ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លម្ជូរម្នាស់បង្កង ឆ្ងាញ់ៗ!

04-May-2019 08:05 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្កង ៦-៨ក្បាល, ម្នាស់ ១ផ្លែល្មម, គ្រឿងការី កន្លះកូនចាន (ម្ទេសក្រៀម ១០គ្រាប់, អំបិល ១ស្លាបព្រាកាហ្វេ, ម្ទេសគ្រាប់ ១០-១២គ្រាប់, ខ្ទឹមស ២០គ្រាប់, រមៀតហាន់ ២ស្លាបព្រាបាយ, កាពិ ២ស្លាបព្រាបាយ បុកចូលគ្នាឲអោយម៉ត់), ទឹកអំពិលទុំ ៦ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១​.យកម្នាស់ចិតសម្បកអោយស្អាត ហើយចិតជាដុំៗល្មម លាងទឹកអោយស្អាត ទុកមួយឡែក

២.យកឆ្នាំងដាក់ដាំទឹកអោយពុះ រួចដាក់គ្រឿងការីចូល ទុកមួយរំពុះ ហើយដាក់ម្នាស់ចូល រម្ងាស់ចោលប្រហែល ៨នាទី

៣.បន្ទាប់មកដាក់ទឹកអំពិលទុំ និងអំបិលចូល ទុកមួយរំពុះ រួចដាក់បង្កងចូល រម្ងាស់អោយពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ