ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

+របៀបធ្វើ ក្រពះជ្រូកស្ងោគីមឈី

05-May-2019 11:14 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ក្រពះជ្រូក ៥ខាំ-ខ្ទឹមស (ចិញ្រ្ចាំដំធំៗ)-ទឹក ១លីត្រ-ប្រេងឆា-ម្សៅម្ទេស ២០ក្រាម-ស្ករ ៥០ក្រាម-ទឹកស៊ីអ៊ីវ ៥០មីលីលីត្រ-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ-ទឹកម្ទេសកូរេ ២ស្លាបព្រាបាយ-ខ្ទឹមបារាំង ៥០ក្រាម (ហាន់ធំ)-គីមឈី ៥ខាំ
+របៀបធ្វើ
-ដាំទឹកអោយពុះដាក់ក្រពះជ្រូកស្ងោ១នាទី រួចស្រងចេញ យកមកលាងទឹកអោយស្អាត-ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមបំពងអោយប្រែពណ៌ សឹមចាក់ទឹកចូល រួចដាក់ម្សៅម្ទេស ស្ករ ទឹកស៊ីអ៊ីវ ម្សៅផ្សំរសជាតិនិងទឹកម្ទេសកូរេកូអោយសព្វ រួចដាក់ក្រពះជ្រូកចូលស្ងោប្រហែល ៤៥នាទី-បន្ទាប់មកដាក់ ខ្ទឹមបារាំង និងគីមឈីចំអិន ១៥ទៅ២០នាទីទៀតសឹមស្រង់ក្រពះជ្រូកចេញ ហាន់ជាចំនិតតូចល្មមជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត