ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស៊ុបឆ្អឹងជំនីរសជាតិហឹរ ឆ្ងាញ់ៗ

06-May-2019 08:21 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ឆ្អឹងជំនីជាប់សាច់ ឬសាច់ជាប់ខ្លាញ់ កន្លះគីឡូ ហាន់ជាដុំៗល្មម, ប៉េងប៉ោះ ៨-១០ផ្លែ ចិតជាដុំៗល្មម, ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមស, អំបិល ម្ទេសហុយ អង្ករលីង មួយមុខ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកអំពិលទុំ ៥ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ជីររណា ហាន់តូចៗល្មម , ទឹក ១លីត្រ។

វិធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងអំបិលចូល ហើយដាក់សាច់ចូល រម្ងាស់ ១០នាទី

២.បន្ទាប់មកដាក់ប៉េងប៉ោះចូល រម្ងាស់ ២នាទី រួចដាក់ទឹកត្រី ទឹកអំពិលទុំ ម្ទេសហុយ អង្ករលីង ទឹកក្រូចឆ្មារ កូរចូលគ្នាឲ្យសព្វ

៣.ឆ្អិនហើយដាក់ជីររណាចូល រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ