ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើបង្អែមចាប់ឆាយ!

06-May-2019 08:50 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ–សណ្ដែកបាយ ១កំប៉ុងស្ទើរ -ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម -ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)-ដូងខ្ចី១កោសសាច់បាន -សណ្ដែកដី លីងឬស្ងោរអោយផុយ -គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ-ត្រចៀកកណ្ដុរ -ស្លឹកតើយ -ស្ករស , អំបិល

+វិធីធ្វើ៖-ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត-ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ-លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀក កណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ ។

សម្រួលអត្ថបទ៖ខ្ទឹមស