ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថបុរាណព្យាបាលក្អក កាត់ស្លេស្ម៍ ឈាមចេញតាមជើងធ្មេញ ជំនួយកំលាំង

06-May-2019 11:30 AM

រូបភាព


ដោយ: Uddam

ឈ្មោះរុក្ខឱសថ៖ វល្លិអែម

Image may contain: plant, tree, outdoor and nature

Image may contain: plant, tree, sky, outdoor and natureលក្ខណៈរុក្ខជាតិៈ ជាប្រភេទវល្លិឈើ ដុះជាគុម្ព មានប្រវែង ២ទៅ៤ម៉ែត្រ សម្បកដើមព៌ណត្នោត។
ស្លឹកៈ ស្លឹករួមស្លាបពីរដង កូនស្លឹករាងដូចស៊ុត។ នៅខាងក្រោមទងស្លឹកមានបន្លារាងសំប៉ែតស្រួចចុង។

Image may contain: plant, tree, outdoor and nature

Image may contain: plant, tree, outdoor and nature

Image may contain: plant, nature and outdoorផ្កាៈ ជាកញ្ចុំមូល ចេញតាមចុងមែក ផ្កានីមួយៗដុះនៅចុងបែកជា៥ឆែកតូចៗ កេសរវែងៗជាច្រើន ផ្កាមាន
ក្លិនក្រអូប។

Image may contain: plant, flower, nature and outdoor
ផ្លែៈ មានរាងសំប៉ែតវែង ចុងផ្លែរៀវ ផ្លែចាស់ពណ៌ស្ក មានពី៥ទៅ៨គ្រាប់។

Image may contain: plant, flower, outdoor and natureកន្លែងដាំដុះ ប្រទះឃើញដុះនៅតាមតំបន់ខ្ពង់រាប ជើងភ្នំ ព្រៃតំបន់មាត់សមុទ្រ។
ផ្នែកប្រើប្រាស់ៈ សំបក ឫស ផ្កា។ ប្រមូលផលបានរាល់រដូវ។

Image may contain: plant, flower, tree, outdoor and natureការព្យាបាលៈ
ឫសៈ ព្យាបាល ស្រែកទឹក។ សំបក និង ដើមៈព្យាបាលក្អក កាត់ស្លេស៍ ព្យាបាលចេញឈាមតាមជើង
ធ្មេញ ជំនួយកំលាំង ជួយសំរួលរសជាតិថ្នាំ។ ផ្កា ជួយរំលាយអាហារ។
កំរិតប្រើៈ ពី ១០ទៅ២០ក្រាម ដាំផឹកក្នុង១ថ្ងៃ។

Image may contain: plantNo photo description available.

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។