ឯកសារកសិកម្ម
រូបភាព
+សម្ភារត្រូវមាន
-ផើងជ័រ ឬកេះស្នោរ
-ដីមានជីវជាតិច្រើន ដីមានលាយជីកំប៉ុស្ត ដីល្បាប់ ដីល្បាយខ្សាច់ ដីធូរល្អនិងអាចរក្សាសំណើមបានយូរ
-ពូជខ្ទឹមដែលត្រូវដាំ (គួរយកពូជមើមខ្ទឹមទៅហាលរយៈពេល១ខែ ដើម្បីឱ្យស្ងួតល្អ)+វិធីដាំ
-ចាក់ដីចូលផើងក្នុងកម្រិតសមល្មម (ត្រូវតែជាដីធូរ ផុសល្អ)
-យកមើមខ្ទឹមកប់ក្នុងជម្រៅរាក់ រួចលុបដីពីលើ-ពីគុម្ពមួយទៅគុម្ពមួយគួរដាំចន្លោះ២តឹក ដើម្បីឱ្យខ្ទឹមទទួលបានពន្លឺគ្រប់គ្រាន់
+ការថែទាំ
-ក្រោយដាំរួច ត្រូវស្រោចទឹកឱ្យជោគ
-ពេលខ្ទឹមដុះពន្លក ត្រូវកាត់ចំបើងក្រាលគ្របពីលើដីតាមចន្លោះគុម្ព ដើម្បីការពារការហួតសំណើមដី-ត្រូវស្រោចទឹក១ថ្ងៃ ២ដង គឺពេលព្រឹកនិងល្ងាច តែកុំជោគជាំពេក (ពេលព្រឹកបើកថ្ងៃ និងពេលរសៀលខ្ទង់ម៉ោង៤ ដើម្បីឱ្យខ្ទឹមឆាប់លាស់ស្លឹក និងទទួលបានរស្មីសំយោគ)
-ឧស្សាហ៍បោចសម្អាតស្មៅ ជ្រួយដីឱ្យធូរ ដើម្បីឱ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ+ការប្រមូលផល
-ខ្ទឹមនឹងឱ្យផលក្នុងរយៈពេល៤៥ថ្ងៃ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត