ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើ ខសាច់គោពងក្រូច

06-May-2019 01:10 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ពងក្រូច (ស្ងោឆ្អឹន បកសម្បកអោយស្អាត)-សាច់គោ ៤ខាំ (សាច់ជាប់ខ្លាញ់ និងសរសៃ ឬសាច់យាវ)
-ស្ករ កន្លះស្លាបព្រាបាយ-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ-ប៊ីចេង-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ-ទឹកត្រី ២ស្លាបព្រាបាយ-ទឹកស៊ីអ៊ីខាប់ ៣ស្លាបព្រាបាយ-ប្រេងឆា-ខ្ទឹមស ខ្ទឹមក្រហម (ចិញ្រ្ចាំ)
-ទឹក ៣០០មីលីលីត្រ-ម្ទេស-ខ្ញី (ហាន់ជាសរសៃតូចៗ)-ម្សៅស៊ុប កន្លះស្លាបព្រាបាយ+របៀបធ្វើ
-ហាន់សាច់ជាដុំតូចៗល្មម រួចយកទៅប្រលាក់ជាមួយស្ករ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេច ទឹកត្រី និងទឹកស៊ីអ៊ីខាប់អោយសព្វផ្អាប់ទុក ១០នាទី-ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមដាក់សាច់ចូលឆាអោយសព្វ រួចដាក់ទឹកកូអោយសព្វ គ្របអោយជិតចំអិន៣០នាទី-បន្ទាប់មកដាក់ ម្ទេស ខ្ញី ម្សៅស៊ុប និងពងក្រូចរួចកូអោយសព្វ គ្របអោយជិតចំអិន១៥ ទៅ២០នាទី ឬរហូតដល់ផុយសាច់ និងដាច់ទឹកជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត