វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ប្រេងរុក្ខជាតិ ២ស្លាបព្រា-ម្សៅការី ២ស្លាបព្រា-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)-ទឹកស្ងោមាន់ ៧៥០ម.ល-ទឹកខ្ទឹះដូង ២៧០ម.ល-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង-ជីវ៉ានស៊ុយ ២ ទៅ៣ធាង-ខ្ទឹមលីង ២ស្លាបព្រា+វិធីធ្វើ ៖កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។-ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។ បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច៕សម្រួលអត្ថបទ៖ខ្ទឹមស