វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ទឹក ១០០មីលីលីត្រ, កាពិ ១ស្លាបព្រាបាយ, ស្ករត្នោត ៥០០ក្រាម, ទឹកត្រី ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្ទេសហុយ ១ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហម ហាន់ស្តើងៗ កន្លះកូនចាន, ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), បង្គាក្រៀម បុកឲ្យម៉ត់ល្មម កន្លះកូនចាន, បង្គាក្រៀម កន្លះកូនចាន។
វិធីធ្វើ:
១.ដាក់ខ្ទះឲ្យក្តៅ ដាក់ទឹក និងស្ករត្នោតចូលកូរឲ្យរលាយ រួចដាក់ទឹកត្រី និងកាពិចូល កូរឲ្យសព្វចូលគ្នា ហើយដាក់អំបិលចូល កូរឲ្យសព្វទុកឲ្យពុះ
២.បន្ទាប់មកដាក់ម្ទេសហុយ ខ្ទឹមក្រហម ម្ទេសហាន់ បង្គាក្រៀមបុក និងបង្គាក្រៀមចូល កូរចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ