ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើកាពិផាវ ងាយៗ

07-May-2019 09:08 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ ៖- កាពិ ១ចានតូច- សាច់ជ្រូកសាច់សុទ្ធ ៣០០ក្រាម (ចិញ្ច្រាំឲ្យម៉ត់)- គ្រឿង ៣ស្លាបព្រាបាយ (មានគល់ស្លឹកគ្រៃ ខ្ទឹមស រមៀតនិងបន្ថែមសណ្តែកដី ៣០០ក្រាមបុកជាមួយផង)- បង្គាក្រៀម ១០០ក្រាម (ត្រាំទឹកឲ្យទន់)- អំពិលទុំ ១០០ក្រាម (យកគ្រាប់ចេញ)- ម្ទេសឆ្អើរ ២-៣ផ្លែ (ចិញ្ច្រាំឲ្យម៉ត់)- ខ្ទឹមស ១០០ក្រាម (ចិញ្ច្រាំឲ្យម៉ត់)- ខ្ទឹមក្រហម ១០០ក្រាម (ចិញ្ច្រាំឲ្យម៉ត់)- ស្លឹកក្រូចសើច ៣សន្លឹក- ស្ករស ១ស្លាបព្រាបាយ- ទឹកត្រី ១ស្លាបព្រាបាយ- ប្រេងឆា ២ស្លាបព្រាបាយ- ប៊ីចេង ២ស្លាបព្រាកាហ្វេ- បន្លែផ្ទាប់៖ ស្ពៃក្តោប ត្រសក់ ខ្ញី ត្រួយស្វាយ សណ្តែកគួរ ពោតខ្ចី សណ្កែកគួរ ស្នៀតពោត ត្រកួន ត្រប+ វិធីធ្វើ ៖១-ជាដំបូង អ្នកត្រូវលីងសាច់ជ្រូកឲ្យឆ្អិន ហើយដួសទុកមួយអន្លើ។២-ដាក់ខ្ទះចាក់ខ្លាញ់ឲ្យក្តៅបន្តិច ដាក់ខ្ទឹមសបំពងឲ្យមានក្លិនឆ្ងុយ បន្ទាប់មកដាក់គ្រឿងដែលបានបុកហើយ និងស្លឹកក្រូចសើចឆាចួលគ្នា រួចដាក់សាច់ជ្រូក បង្គាក្រៀម កាពិ ម្ទេសឆ្អើរ ខ្ទឹមក្រហម ស្ករស ទឹកត្រី ប៊ីចេង និងអំពិលទុំ រួចកូរទាល់តែស្ងួតទឹក។៣-ចុងក្រោយភ្លក់មើលបើគិតថាខ្វះគ្រឿងទេសមួយណា សូមបន្ថែមតាមចំណូលចិត្ត៕សម្រួលអត្ថបទ៖ខ្ទឹមស