វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ: ស៊ុត ៥គ្រាប់, ស្ករស ១៥០ក្រាម, ម្សៅសម្រាប់ធ្វើនំ ១៥០ក្រាម, ម្សៅដុតនំ (Baking powder) ១ស្លាបព្រាកាហ្វេ, ម្សៅទឹកដោះគោ ១ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ពុម្ពដែកសម្រាប់ចាក់នំ។
វិធីធ្វើ:
១.លាយម្សៅសម្រាប់ធ្វើនំ ម្សៅដុតនំ ម្សៅទឹកដោះគោ និងអំបិលចូលគ្នា លាយចូលគ្នាឲ្យសព្វ ទុកមួយឡែក
២.យកចានធំល្មមគោះស៊ុតដាក់ចូលវាយបញ្ចូលគ្នា រួចដាក់ស្ករសចូល វាយច្របល់ចូលគ្នា ហើយដាក់ម្សៅទាំងអស់ដែលលាយហើយចូល ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ស្អិតល្អ ទុកមួយឡែក
៣.រួចរាល់អស់ហើយយកពុម្ពដែកលាបប្រេងឆាតិចៗឲ្យសព្វ រួចយកទៅដាក់ដុតឲ្យក្តៅរយៈពេលប្រហែល ១៥-២០នាទី ប្រើកម្តៅ ២០០-២៣០អង្សា តាមពុម្ពតូច ឬធំ។
៤.បន្ទាប់មកយកពុម្ពចេញចាក់ម្សៅនំចូលតាមរន្ធពុម្ព រួចយកទៅដាក់ដុតរយៈពេល ២៥-៣០នាទី ឲ្យនំឡើងពណ៌លឿងត្នោតល្មម ហើយយកចេញពីឡជាការស្រេច។
*នេះជារូបតំណាងម្សៅដុតនំ អាចរកទិញបាន៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ