ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិកែរោគឆ្កួតជ្រូក

07-May-2019 10:49 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិកែរោគឆ្កួតជ្រូក សូមស្វែងយល់ពីជំងឺឆ្កួតជ្រូកជាមុនសិន។
តើអ្វីជាជំងឺឆ្កួតជ្រូក ?
ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ។ ការប្រកាច់នេះ គឺកើតដោយសារតែសន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹងការគ្រប់គ្រងសាច់ដុំ ចលនា ការនិយាយស្តី ការមើលឃើញ ឬស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង។ ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និងកាត់បន្ថយនូវការប្រកាច់ ។

ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬអសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ មិនប៉ះពាល់ដល់ការគិត ឬ ការរៀនសូត្ររបស់អ្នកជំងឺទេ។ អ្នកមិនអាចឆ្លងជំងឺឆ្កួតជ្រូកពីនរណាម្នាក់ (ដូចជាជំងឺផ្តាសាយទេ) ហើយពួកគេក៏មិនអាចទទួលយកវាពីអ្នកផងដែរ។

តើរោគសញ្ញារបស់ជំងឺឆ្កួតជ្រូកមានអ្វីខ្លះ ?
រោគសញ្ញាសំខាន់ៗរបស់ជំងឺឆ្កួតជ្រូក គឺជាការប្រកាច់ផ្ទួនៗដែលកើតមានដោយមិនមានការព្រមានទុកមុន។ បើមិនមានការព្យាបាលនោះទេ ការប្រកាច់អាចនឹងបន្ត រួចថែមទាំងមានសភាពអាក្រក់ជាងមុននិង កាន់តែញឹកញាប់ជាងមុន។

ការប្រកាច់មានប្រភេទផ្សេងៗគ្នា។ អ្នកអាចនឹងមានប្រភេទតែមួយនៃការប្រកាច់របស់ជំងឺឆ្កួតជ្រូកនេះ ហើយមានអ្នកខ្លះទៀត អាចមានការប្រកាច់ច្រើនជាងមួយប្រភេទ។ វាអាស្រ័យទៅលើថា តើការប្រកាច់ប្រភេទណាដែលអ្នកមាន៖
– ញាណរបស់អ្នក អាចនឹងដំណើរការមិនបានត្រឹមត្រូវ ។ ឧទាហរណ៍ អ្នកអាចសំគាល់ពីក្លិន ឬ សំលេងចំលែក
-អ្នកអាចបាត់បង់ នូវការគ្រប់គ្រងសាច់ដុំរបស់អ្នក-អ្នកអាចនឹងដួល ហើយខ្លួនប្រាណរបស់អ្នកអាចកន្ត្រាក់ ឬអង្រន់

– អ្នកអាចនឹងសំលឹងចុះមកក្រោម
– អ្នកអាចនឹងសន្លប់ ( បាត់បង់ស្មារតី ) ។

មិនមែនអ្នករាល់គ្នាដែលមានការប្រកាច់សុទ្ធតែកើតមានជំងឺឆ្កួតជ្រូកនោះទេ។ ពេលខ្លះ ការប្រកាច់អាចកើតឡើងដោយសារតែការរបួស ជំងឺ ឬបញ្ហាផ្សេងៗដទៃទៀត។ នៅក្នុងករណីទាំងនេះ ការប្រកាច់នឹងឈប់ នៅពេលដែល បញ្ហាទាំងនោះមានភាពប្រសើរ ឬបាត់ទៅវិញ។

ឥឡូវនេះសូមមកស្វែងយល់ពីរូបមន្តធម្មជាតិជួយកែរោគឆ្កួតជ្រូក ដូចខាងក្រោម៖
រុក្ខឱសថ៖ ភ្ងាយ៉ា-មោក្ស

លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិមធ្យម មានកំពស់ពី ៣-៨ម៉ែត្រ មានបន្លាតូចវែងដុះតាមដើម និងមែក សំបកដើម ពណ៍ស។
ស្លឹក ៖ រួមផ្សំសេសចុងមានធាងរាងគន្លាក់ៗ ដូចចង្កេះសត្វអង្រ្កង នៅគន្លាក់នីមួយៗ មាន ស្លឹករាងពងក្រពើ១គូរ។

Image may contain: plant, nature and outdoorImage may contain: plant, outdoor and nature

Image may contain: plant, nature and outdoor

Image may contain: plant, flower, tree, outdoor and natureImage may contain: plant, outdoor and nature
ផ្កា ៖ ជាចង្កោមពណ៍ស មានក្លិនក្រអូប។
ផ្លែ ៖ ពណ៍លឿងរាងស្ទើរមូលតូចៗ។

Image may contain: plant, outdoor and nature

Image may contain: plant, nature and outdoorImage may contain: plant, sky, tree, outdoor and natureImage may contain: plant, outdoor, nature and foodImage may contain: plant, tree, outdoor, nature and foodImage may contain: plant, outdoor and nature
កន្លែងដាំដុះ ៖ ជួបប្រទះនៅតំបន់ភ្នំ ព្រៃល្បោះទូទៅ។ បន្តពូជដោយគ្រាប់។

Image may contain: plant, outdoor and natureImage may contain: 1 person, plant, outdoor and nature

Image may contain: plant, outdoor and nature

Image may contain: plant, tree, outdoor and nature

វិធីធ្វើ និងប្រើប្រាស់៖ ហាលស្លឹកឱ្យស្ងួត ប្រើពី ១០-២០ក្រ ដាំផឹក ក្នុង១ថ្ងៃ។

Image may contain: plant, flower, outdoor and natureImage may contain: plant, outdoor and natureImage may contain: plant and natureImage may contain: plant, nature and outdoorImage may contain: plant, nature and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។