វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម (ហាន់ស្តើងល្មម), ផ្សិតចំបើង ៤-៥គ្រាប (មួយកាត់ជាពីរ), ខ្ទឹមបារាំង ១ផ្លែតូច (ហាន់ស្តើងៗ), ស្លឹកខ្ទឹម ៣ដើម (កាត់ខ្លីល្មម), ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកធម្មតា ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកម្សៅឆាលាយជាមួយទឹកធម្មតា កូរចូលគ្នាអោយខាប់ រួចយកដាក់ប្រឡាក់ជាមួយសាច់គោ ដាក់ប្រេងល្ង ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងស្ករសចូល ច្របល់ចូលគ្នាអោយសព្វ ទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់សាច់គោដែលលាយគ្រឿងហើយចូល ឆាអោយសាច់បន្តិច
៣.បន្ទាប់មកដាក់ផ្សិតចូលឆា ៤-៥ត្រលប់ រួចដាក់ខ្ទឹមបារាំង និងស្លឹកខ្ទឹមចូលឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ