ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ប្រទាល​កន្ទុយក្រពើ​ក្នុង​ផើង​ងាយៗ

07-May-2019 01:26 PM

រូបភាព


ដោយ: Uddam

+សម្ភារៈ​ដែល​ត្រូវ​មាន
-ផើង​ជ័រ
-ដី​ដែល​មាន​ជីកំប៉ុស្ត ដែល​មាន​វត្ថុធាតុដើម​៖ ដី ជី​អង្កាម ស្លឹកឈើ​ស្រស់​ដែល​ងាយ​រលួយ កាកសំណល់​ផ្ទះបាយ និង​លាមក​គោ(​លោកអ្នក​អាច​រក​ទិញ​បាន​នៅ​កន្លែង​លក់​កូន​រុក្ខជាតិ​)+វិធី​ដាំ
-ត្រូវ​យក​កូន​ប្រទាល​កន្ទុយក្រពើ​ដែល​មាន​អាយុ​២​សប្តាហ៍​មក​ផ្សាំ ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ​ទើប​យក​ទៅ​ដាំ​ក្នុង​ផើង​ដែលមាន​រៀបចំ​ដី​ដែល​មាន​ជីកំប៉ុស្ត​ជាស្រេច-ត្រូវ​ជីកដី​រណ្តៅ​ក្នុង​ផើង​ជម្រៅ​៥​សង់ទីម៉ែត្រ
-មួយ​ផើង ត្រូវ​មាន​កូន​ប្រទាល​កន្ទុយក្រពើ​តែ​មួយ​ដើម​ប៉ុណ្ណោះ បែបនេះ ព្រោះ​ដើម្បីឱ្យ​កូន​ប្រទាល​កន្ទុយក្រពើ​ងាយស្រួល​លូតលាស់​បានល្អ ពិសេស​គឺ​ងាយស្រួល​ថែទាំ+ការថែទាំ​
-ត្រូវ​ស្រោច​ទឹកតែ​១​ដង​ប៉ុណ្ណោះ​ក្នុង​មួយអាទិត្យ ព្រោះ​រុក្ខជាតិ​នេះ​មាន​សំបក​ក្រាស់ និង​មាន​ជាតិ​ទឹក​ច្រើន​ស្រាប់
-មិន​ត្រូវ​ស្រោច​ទឹក​ជោគជាំ​ពេក​ទេ ព្រោះ​វា​នឹង​អាច​ធ្វើឱ្យ​រលួយ​បានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត