វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖- ក្តាម ២០-២៥ លាងទឹកឲ្យស្អាត- ទឹកត្រី កន្លះលីត្រ- កែវ ឬក្រឡ + វិធីធ្វើ៖១-ដំបូងយកក្តាមដែលលាងទឹកស្អាតហើយដាក់ច្រកចូលក្នុងកែវ បន្ទាប់មកយកទឹកត្រីចាក់ចូលឲ្យលិចក្តាម(រកអ្វីសង្កត់ឲ្យក្តាមលិចទឹក) រួចគ្របគំរបឲ្យជិត។២-បន្ទាប់មកទៀតរក្សាទុកឲ្យបាន ២យប់ ប្រសិនបើក្តាមរាងតូចអាចត្រឹមតែ ១ថ្ងៃ ១យប់បានហើយ (ដាក់ហាលថ្ងៃ) តែប៉ុណ្ណឹង យើងអាចស្រង់វាយកមកផ្សំគ្រឿងញាំបានហើយ។ ម្យ៉ាងទៀត បើចង់ទុកបានយូរត្រូវធ្វើឲ្យប្រៃបន្តិចដោយបន្ថែមអំបិល ចូល។៣-នៅពេលដែលល្មមញាំ យើងអាចស្រង់វាយកមកលាយគ្រឿងមានដូចជា៖ ក្រូចឆ្មា, ជីនាងវង, ខ្ទឹមស,ម្ទេស, ប៊ីចេង, ស្ករត្នោត ឬស្ករស តាមការចូលចិត្តរបស់អ្នក លាយវាឲ្យចូលរសជាតិសព្វទៅអាចញុំាបានហើយ៕
សម្រួលអត្ថបទ៖ខ្ទឹមស