ឯកសារកសិកម្ម
រូបមន្តពិសេសជួយវិធីកែខៃស្លឹករុក្ខជាតិដែលរួចរមូរតាមបែបងាយៗបំផុត! សូមពិនិត្យមើលទាំងអស់គ្នា!
រូបភាព
ដោយ: Uddam
នេះគឺជារូបមន្តពិសេសជួយវិធីកែខៃស្លឹករុក្ខជាតិដែលរួចរមូរតាមបែបងាយៗបំផុត! សូមពិនិត្យមើលទាំងអស់គ្នា!
គ្រឿងផ្សំ៖ អំបិល
វិធីធ្វើ និងប្រើប្រាស់៖
-យកអំបិលទៅរោយជុំវិញដើមឈើដែលមានបញ្ហាស្លឹករមូរ ក្នុងបរិមាណប្រមាណ ៧ ទៅ ៨ស្លាបព្រាកាហ្វេ(សម្រាប់ដើមឈើដែលមិនសូវធំ ប្រមាណប៉ុនដូចក្នុងរូប)
-ប្រសិនបើដើមឈើលោកអ្នកធំជាងនេះ នោះត្រូវការប្រើបរិមាណអំបិលច្រើនជាងនេះ
-បន្ទាប់មក ស្រោចទឺកពីលើ។ ធ្វើបែបនេះមួយខែពីរដង
-ក្នុងរយៈពេលមួយខែ ឬពីរខែនឹងឃើញលទ្ធផលល្អឡើងៗ ស្លឹកដែលដុះថ្មីៗមកនឹងលែងរួញ ឬអាចនៅរួញរមូរតិចតួចៗទៅៗ រហូតបលែងមានតែម្តង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។