វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
ញាំស្វាយខ្ចី ជាមួយ ក្តាមប្រៃ
គ្រឿងផ្សំ៖
-ក្តាមប្រៃ ២
-ទឹកក្តាមប្រៃ២ស្លាបព្រា
-ទឹកក្រូចឆ្មា១ស្លាបព្រា
-ស្វាយខ្ចី១ផ្លែ
-ស្ករត្នោត មួយស្លាបព្រាកាហ្វេកន្លះ
-ប៊ីចេង១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
-ដំបូងអ្នកត្រូវចិត សំបកស្វាយ និង លាងទឹកឲ្យស្អាត យកកាំបិតសាប់ស្វាយដាក់ក្នុងចានមួយទុកមួយអន្លើ។
-ចាក់ស្ករត្នោតទឹកក្រូចឆ្មាចូល រួចកូរឲ្យរលាយស្ករបន្ថែមទឹកក្តាមប្រៃ ប៊ីចេងកូឲ្យសព្វ បន្តបន្ថែមស្វាយចូល ច្របល់ចូលគ្នាឲ្យសព្វដើម្បីអោយវា ចូលជាតិគ្នា ជាការស្រេច៕