ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើញាំស៊ុតចៀន ឆ្ងាញ់អស់ទាស់!

07-May-2019 04:23 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស៊ុត ៣-៤គ្រាប់, ប៉េងប៉ោះ ១-២ផ្លែល្មម ហាន់ជាចំណិតៗ, ខ្ទឹមបារាំង ពាក់កណ្តាលផ្លែល្មម ហាន់ជាចំណិតៗ, ត្រសក់ ១-២ផ្លែល្មម ហាន់ជាចំណិតៗ, ម្ទេសហាន់ ៨-១០ផ្លែ (តាមចំណូលចិត្ត), ស្លឹកខ្ទឹម ហាន់, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូលអោយក្តៅ ដាក់ចៀនស៊ុតអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចកាត់ជាដុំៗល្មម ទុកមួយឡែក

២.យកចានធំល្មមលាយទឹកត្រី ស្ករស ទឹកក្រូចឆ្មារ និងម្ទេសហាន់ ចូលគ្នាងអោយសព្វ រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំង ត្រសក់ និងស៊ុតចៀនចូល ច្របល់ចូលគ្នាអោយសព្វ ហើយដាក់ស្លឹកខ្ទឹមចូល ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ