ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ម្ទេស​នៅផ្ទះដោយខ្លួនឯងងាយៗ

07-May-2019 05:08 PM

រូបភាព


ដោយ: Uddam

+សំម្ភារត្រូវមាន
– ត្រូវ​រៀបចំ​ផើង ឬ​កេះ​ស្នោរ​- ដី​ជីកំប៉ុស​- ជ្រើសរើស​ពូជ​ម្ទេស​+ការរៀបចំ​ដាំ​ដុះ
– ត្រូវ​យក​ពូជ​ម្ទេស​ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​រយៈពេល​២​ម៉ោង​
– សាប​ពូជ​នៅ​លើ​ថ្នាល (​ដី​) រួច​យក​កំទេច​ចំបើង​គ្របពីលើ និង​ស្រោច​ទឹក​ឱ្យ​ជោគ​រៀងរាល់ថ្ងៃ​+ការដាំដុះ
– ស្រោច​ទឹក​លើ​ថ្នាល​ឱ្យ​ជោគ ដើម្បី​ងាយស្រួល​ដក​យក​កូន​ម្ទេស​កុំ​ឱ្យ​ដាច់​ឫស​
– ត្រូវ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ រឹងមាំ មាន​កម្ពស់​១​តឹក
– ចាក់​ដី​ចូល​ក្នុង​ផើង និង​ជីករណ្តៅ​សម្រាប់​ដាំ​កូន​ម្ទេស​
– ដាក់​កូន​ម្ទេស​ចូល និង​លុប​ដី​ពី​លើ​គល់​
– រក​ចំបើង​មក​គ្រប​គល់ រួច​ស្រោច​ទឹក​ឱ្យ​ជោគ​
+ការថែទាំ
– ត្រូវ​ស្រោច​ទឹក​មួយ​ថ្ងៃ​២​ដង​
– ឧស្សាហ៍​សម្អាត​ស្មៅ និង​ជ្រុំដី ដើម្បី​បំផុសដី​ឱ្យមាន​ខ្យល់​ចេញចូល​ទឹក​ជ្រាប​បានល្អ​– បើ​មាន​ស្រមោច​រោម​ត្រួយ​ឬ​ស្លឹក ត្រូវ​កម្ចាត់​វា​ដោយ​យក​ផេះ​ម​ករោយ​តាម​គល់​
– បន្ថែម​ជីកំប៉ុស​នៅ​គល់​
+ការប្រមូល​ផល
– ម្ទេស​នឹង​ចាប់​ឱ្យ​ផល​ក្នុង​រយៈពេល​៤​ខែ ដោយ​ផ្លែ​ទុំ​ល្អ ឬ​ក្រហមព្រឿងៗ​*ចំណាំ
-ទីតាំង​ដាំ​ត្រូវ​មាន​ពន្លឺ​គ្រប់គ្រាន់​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត