ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ឪឡឹក​ក្នុង​ផើង​ឲ្យផ្លែមាន​រសជាតិ​ផ្អែម

08-May-2019 01:00 PM

រូបភាព


ដោយ: Uddam

+ការរៀបចំ​ដាំ​ដុះ
-រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ជម្រៅ​ជ្រៅ​ល្មម។ ជាទូទៅ អ្នក​គួរ​ជ្រើសរើស​ផើង​ដែល​មាន​ជម្រៅ​ប្រមាណ កន្លះ​ម៉ែត្រ ឬ​៦០​សង់ទីម៉ែត្រ។​
-គ្រាប់ពូជ​ឪឡឹក ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ទៅតាម​ចំណង់​ចំណូលចិត្ត​អ្នក ។​
-ដី​ដាំ​ដុះ​ដែលមាន​ជីជាតិ​គ្រប់គ្រាន់ ។ ជាទូទៅ ប្រភេទ​ដីខ្សាច់ និង​ដី​មាន​ជីជាតិ ជា​ដី​មាន​លាយ​ជីកំប៉ុស្ត ជាដើម គឺ​សមរម្យ​សម្រាប់​ការរីកលូតលាស់​នៃ​ឪឡឹក-អ្នក​គួរតែ​ចៀសវាង​ដីឥដ្ឋ ដែល​ពិបាក​ធ្វើ​ឱ្យ​ឪឡឹក​ចាក់ឫស ។ ដី​ធូរ​មាន​ខ្យល់អាកាស​ចេញចូល គឺ​ល្អ​សម្រាប់​ការលូតលាស់​របស់​រុក្ខជាតិ
-ជីលា​មក​សត្វ​គោ ទន្សាយ ឬ​សេះ ល្អ​ប្រសើរ​បំផុត​សម្រាប់​ដី និង​សម្រាប់​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រុក្ខជាតិ
+ការដាំដុះ
-ចាក់​ដី​កំប៉ុស្ត​ចូល​ក្នុង​ផើង​ឱ្យ​ពេញ​ល្មម ហើយ​ស្រោច​ទឹក​ពី​លើ​ឱ្យ​ជោគ​
-យក​គ្រាប់​ពូជ​ឪឡឹក មក​ព្រោះ​នៅ​នឹង​ដី​ក្នុង​ផើង​ផ្ទាល់ ពី ៣ ទៅ ៤​គ្រាប់ និង​រោយ​ដី​កប់​ពីលើ​ថើៗ រួច​ស្រោច​ទឹក​ពី​លើ​-ក្នុង​រយៈពេល​ពី ៦ ទៅ ១០ ថ្ងៃ គ្រាប់ពូជ​នឹង​លូតលាស់​
-នៅពេល​ឪឡឹក​លូតលាស់​ហើយ អ្នក​អាច​រក​កម្ទេច​ចំបើង​មក​គ្រប​នៅ​នឹង​គល់​ឪឡឹក​ដើម្បី​រក្សា​សំណើម​ដី​
+ការថែទាំ
-រក្សាទុក​ផើង​ដំណាំ​ឪឡឹក​នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់
-ឪឡឹក​អាច​លូតលាស់​បាន​ក្នុង​សីតុណ្ហភាព​ពី ១០ ទៅ ៣៥​អង្សារ ចំណែកឯ​សីតុណ្ហភាព​ល្អ​បំផុត​សម្រាប់​ឪឡឹក គឺ​ពី ១៨ ទៅ ៣០​អង្សារ-ត្រូវ​ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក និង​ល្ងាច (​ឪឡឹក​ជា​រុក្ខជាតិ ត្រូវការ​ទឹក​ច្រើន ដូច្នេះ អ្នក​ត្រូវ​រក្សា​សំណើម​ដី​ជាប្រចាំ ប៉ុន្តែ​កុំ​ឱ្យ​សើម​ទឹក ជោគជាំ​ពេក​)
-ត្រូវ​ប្រាកដថា ពុំ​មាន​ទឹក​ដក់​ជាប់​នៅ​បាត​ផើង​របស់​អ្នក
-នៅពេល​ផ្លែ​ចាប់ផ្តើម​ចាស់ ទុំ ត្រូវ​កាត់បន្ថយ​ការ​ស្រោច​ទឹក (​អំឡុង​ពេល​នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ចៀសវាង​ស្រោច​ទឹក​ច្រើន​លើសលប់ និង​ដក់​ទឹក​នៅ​បាត​ក្រោម ដែល​ងាយ​ធ្វើ​ឱ្យ​ផ្លែ​សាប បាត់បង់​រសជាតិ​ផ្អែម​)-ដាក់​ជី​បំប៉ន​ដើម ជា​ប្រភេទ​ជីកំប៉ុស្ត ឬ​ជី​លាម​សត្វ នៅពេល​ឪឡឹក​ចេញ​ផ្កា និង​ផ្លែ
+ការប្រមូល​ផល
-រយៈពេល​ប្រមូល​ផល គឺ​អាស្រ័យ​លើ​អាកាសធាតុ រដូវ​ដាំ​ដុះ និង​ប្រភេទ​ពូជ​ដំណាំ
-ជាទូទៅ ឪឡឹក​នឹង​ចាប់ផ្តើម​ឱ្យ​ផល ចាប់ពី ៨០ ទៅ ៩០​ថ្ងៃ ឬ​ក្រោយ​ពេល​ព្រោះ​គ្រាប់ពូជ ពី ៣០ ទៅ ៥០​ថ្ងៃ បន្ទាប់​ពី​ចេញ​ផ្កា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត